វគ្គបណ្តុះបណ្តាលស្តីអំពី
ការកែច្នៃត្រី
វគ្គបណ្តុះបណ្តាលស្តីអំពី "ការកែច្នៃត្រី" មានរយៈពេល ១៤ ថ្ងៃ គឺចាប់ពីថ្ងៃទី ០២ ដល់ ១៥ ខែ មិថុនា ឆ្នាំ ២០១៥ ដែលប្រព្រឹត្តឡើងនៅក្នុងមន្ទីរពិសោធន៍កែច្នៃអាហារ។ វគ្គ បណ្តុះបណ្តាលនេះ បានកើតឡើងក្រោមកិច្ចសហប្រតិបត្តិការណ៍រវាងសាកលវិទ្យាល័យ បាត់ដំបង និង សាកលវិទ្យាល័យបច្ចេកវិទ្យា រ៉ាចាម៉ាំងហ្គាលា នៃប្រទេសថៃ។
ស្ថិតក្រោមអានុសារណៈយោគយល់ សាកលវិទ្យាល័យ រ៉ាចាម៉ាំងហ្គាលាបានបញ្ជូន លោកសាស្រ្តាចារ្យ Thananun yuwang ប្រធានផ្នែកកសិ-ឧស្សាហកម្ម ដើម្បីចែករំលែក បទពិសោធន៍ក្នុងការកែច្នៃត្រី។ និស្សិតកែច្នៃអាហារជំនាន់ទី ៣ ទី៤ និង ទី៥ ចំនួន ៣៨ នាក់ (ស្រីចំនួន ២១ នាក់) បានចូលរួមដោយយកចិត្តទុកដាក់ ដើម្បីទទួលយកនូវចំណេះដឹងបន្ថែមទៅលើការសិក្សា ប្រចាំថ្ងៃរបស់ពួកគេ។ |
|
វគ្គបណ្តុះបណ្តាលស្តីអំពី
"សារៈប្រយោជន៍នៃការលាងសំអាតគ្រាប់ពូជដោយប្រើប្រាស់សូលុយស្យុងជីអ៊ុយរ៉េ
និង ទឹកក្តៅឧណ្ហៗ"
វគ្គបណ្តុះបណ្តាលស្តីអំពី"សារៈប្រយោជន៍នៃការលាងសំអាតគ្រាប់ពូជដោយប្រើប្រាស់សូលុយស្យុងជីអ៊ុយរ៉េ និង ទឹកក្តៅឧណ្ហៗ"៖
- កើតឡើងដោយសហការណ៍ជាមួយមន្ទីរកសិកម្មខេត្តបាត់ដំបង ក្រោមគំរោង "បង្កើនផលិតភាពកសិកម្មតំបន់ទន្លេសាបប៉ែកខាងលិច"។ - វាគ្មិនបណ្តុះបណ្តាល៖ លោក សួស ចាន់ធី អនុប្រធានការិយាល័យនីតិកសិកម្ម លោក ទួត គឹមសឺន មន្ត្រីក្សេត្រសាស្រ្ត លោក ណង ចន្ថា អនុប្រធានកសិកម្មស្រុកឯកភ្នំ - កាលបរិច្ឆេទ៖ ថ្ងៃទី ០៦ ខែ មីនា ឆ្នាំ ២០១៥ប្រយោជន៍នៃការលាងសំអាតគ្រាប់ពូជ ដោយប្រើប្រាស់សូលុយស្យុងជីអ៊ុយរ៉េ និង ទឹកក្តៅឧណ្ហៗ"សារៈប្រយោជន៍នៃការលាងសំអាតគ្រាប់ពូជ ដោយប្រើប្រាស់សូលុយស្យុងជីអ៊ុយរ៉េ និង ទឹកក្តៅឧណ្ហៗ"សារៈប្រយោជន៍នៃការលាងសំអាតគ្រាប់ពូជ ដោយប្រើប្រាស់សូលុយស្យុងជីអ៊ុយរ៉េ និង ទឹ |
ការចិញ្ចឹមដង្កូវនាងព្រៃសាកល្បង
(សរសៃរសូត្រពណ៌ស)
នៅក្នុងសាកលវិទ្យាល័យបាត់ដំបង
គំរោងចិញ្ចឹមសាកល្បងនូវដង្កូវនាងព្រៃ នៅក្នុងសាកលវិទ្យាល័យបាត់ដំបង៖
- ធ្វើឡើងក្រោមអនុសារណៈយោគយល់គ្នារវាងសាកលវិទ្យាល័យបាត់ដំបងជាមួយនិង ក្រុមហ៊ុនជប៉ុន "K.T.C.P Investment Co., Ltd" - អនុវត្តន៍នៅក្នុងមន្ទីរពិសោធន៍សត្វល្អិត - មានរយៈពេល ៦ ខែ ចាប់ពីថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០១៤ - គំរោងបានបើកវគ្គសិក្ខាសាលាចាប់ផ្តើមមួយនៅថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៤ |
|